នាព្រឹកថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី នីតិវិធីបច្ចេកទេស នៃការអនុវត្តប្រព័ន្ធ SARMIS ជំនាន់ថ្មី (Version 2) ជូនដល់មន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលខេត្ត ក្នុងខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រីតំណាងរដ្ឋបាលខេត្ត, តំណាងមន្ទីរ-អង្គភាពជំនាញ ក្នុងខេត្តកំពង់ឆ្នាំង និងមន្ត្រីជំនាញមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។